ព្រះត្រៃបិដក ភាគ ៨៣

អភិធម្មបិដក ធាតុកថា
សូម​នមស្ការ ចំពោះ​ព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ។

មាតិកា(១)


 [១] ការ​សង្រ្គោះ(២) ការ​មិន​សង្រ្គោះ ការ​មិន​សង្រ្គោះ មួយអន្លើដោយ​ការ​សង្រ្គោះ ការ​សង្រ្គោះ មួយអន្លើដោយ​ការ​មិន​សង្រ្គោះ ការ​សង្រ្គោះ មួយអន្លើដោយ​ការ​សង្រ្គោះ ការ​មិន​សង្រ្គោះ មួយអន្លើដោយ​ការ​មិន​សង្រ្គោះ ការ​ប្រកប​ព្រម ការ​ប្រាស​ចេញ
(១) មាតិកា​មាន ៥ គឺ ក-នយ​មាតិកា (មាតិកា​របស់​ន័យ) ដែល​លោ​កតំ​កល់​ទុក​ដោយបទ ១៤ គឺ សង្គហោ អសង្គហោ។បេ។ វិ​ប្ប​យុត្តេ​ន សង្គហិ​តំ អសង្គហិ​តំ។ ខ-អព្ភន្តរ​មាតិកា(មតិ​កា​ខាងក្នុង) ដែល​លោ​កតំ​កល់​ទុក​ដោយបទ ១២៥ គឺ បញ្ច​ក្ខន្ធា។បេ។ មនសិការោ។ គ-នយ​មុខ​មាតិកា (មាតិកា​ជា​ប្រធាន​របស់​ន័យ) ដែល​លោ​កតំ​កល់​ទុក​ដោយបទ ៤ គឺ តី​ហិ​សង្គហោ តី​ហិ​អសង្គហោ ចតូ​ហិ​សម្បយោគោ ចតូ​ហិ​វិ​ប្ប​យោ​គោ។ ឃ-លក្ខណ​មាតិកា(មាតិកា​សំដែង​នូវ​លក្ខណៈ) ដែល​លោ​កតំ​កល់​ទុក​ដោយបទ ២ គឺ សភា​គោ វិស​ភា​គោ។ ង-ពា​ហិ​រមាតិ​កា (មាតិកា​ខាងក្រៅ) ដែល​លោក​បំព្រួញ​នូវ​តិក​បទ ៦៦ និង​ទុក​បទ២០០។ (២) សង្គ្រោះ មាន ៤ គឺ ក- ជាតិ​សង្គហៈ (សង្គ្រោះ​ដោយ​ជាតិ) តួយ៉ាង​ជាតិ​ក្សត្រ ជាតិ​ព្រាហ្មណ៍ ជាតិ​អ្នក​ជួញប្រែ ជាតិ​អ្នក​គ្រួ ឬក៏ ធម៌​ទាំង ៣ នេះ គឺ សម្មាវាចា សម្មា​កម្មន្តោ សម្មាអាជីវោ សង្គ្រោះ​ចូលក្នុង​សីលក្ខន្ធ។ ខ- សញ្ជាតិ​សង្គហៈ (សង្គ្រោះ​រួម​ជាតិ) តួយ៉ាង​ជាតិ​អ្នក​ដែន​កោសល ជាតិ​អ្នក​ដែន​មគធៈ ឬក៏ ធម៌​ទាំង ៣នេះ គឺ សម្មា​វា​យាមោ សម្មាសតិ សម្មាសមាធិ សង្គ្រោះ​ចូលក្នុង​សមា​ធិ​ក្ខន្ធ។ គ- កិរិយា​សង្គហៈ (សង្គ្រោះ​តាម​អំពើ​ដែលគេ​ធ្វើរួច​មក​ហើយ) តួយ៉ាង​អ្នក​ជិះដំរី អ្នក​ជិះសេះ អ្នក​ជិះ​រថ ឬក៏ ធម៌​ទាំង ២នេះ​គឺ សម្មាទិដ្ឋិ និង​សម្មា​សង្កប្បោ សង្គ្រោះ​ចូលក្នុង​បញ្ញា​ខន្ធ។ ឃ- គណនសង្គហៈ (សង្គ្រោះ​ដោយ​ការរាប់) តួ​យ៉ាង​ចក្ខា​យតនៈ រាប់​ជា​រូបក្ខន្ធ​ជាដើម។ អដ្ឋកថា។
ទំព័រទី ១ | បន្ទាប់
ID: 637649840035617618
ទៅកាន់ទំព័រ៖