ព្រះត្រៃបិដក ភាគ ៨៣
[២៦៥] ពួកធម៌គួរលះដោយទស្សនៈ ពួកធម៌គួរលះដោយភាវនា ពួកធម៌មានហេតុគួរលះដោយទស្សនៈ ពួកធម៌មានហេតុគួរលះដោយភាវនា ពួកធម៌ដល់នូវការសន្សំ ពួកធម៌ដល់នូវការមិនសន្សំ ពួកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ដល់នូវសភាពធំ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៦៦] ពួកធម៌មានប្រមាណមិនបាន ពួកធម៌ដ៏ឧត្តម ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
[២៦៧] ពួកធម៌មានអារម្មណ៍តូចឆ្មារ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ID: 637651693443699164
ទៅកាន់ទំព័រ៖