ព្រះត្រៃបិដក ភាគ ៨៣
[២៦៨] ពួកធម៌មានអារម្មណ៍ដល់នូវសភាពធំ ពួកធម៌មានអារម្មណ៍ប្រមាណមិនបាន ពួកធម៌ថោកទាប ពួកធម៌មានសភាពខុស និងទៀង ពួកធម៌មានសភាពត្រូវ និងទៀង ពួកធម៌មានមគ្គជាអារម្មណ៍ ពួកធម៌មានមគ្គជាហេតុ ពួកធម៌មានមគ្គជាអធិបតី ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៦៩] ពួកធម៌មិនទាន់កើតឡើង ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។
[២៧០] ពួកធម៌មានអារម្មណ៍ជាអតីត ពួកធម៌មានអារម្មណ៍ជាអនាគត ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ID: 637651693719324857
ទៅកាន់ទំព័រ៖