ព្រះត្រៃបិដក ភាគ ៨៣

 [២៧១] ពួក​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ពួក​ធម៌​មាន​អារម្មណ៍​ខាងក្នុង ពួក​ធម៌​មាន​អារម្មណ៍​ខាងក្រៅ ពួក​ធម៌​មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ ប្រកប​ដែរ​ឬទេ។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [២៧២] ពួក​ធម៌​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ប្រកប​ដែរ​ឬទេ។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [២៧៣] ពួក​ធម៌​ជាហេតុ ពួក​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏​មាន ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 637651694016980442
ទៅកាន់ទំព័រ៖