ព្រះត្រៃបិដក ភាគ ៨៣
[២៧៤] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកបដោយហេតុ ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៧៥] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៧៦] ពួកធម៌មិនមានបច្ច័យ ពួកធម៌មិនមានបច្ច័យតាក់តែង ពួកធម៌ប្រកបដោយការឃើញ ពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌មានរូប ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ID: 637651694298542871
ទៅកាន់ទំព័រ៖