ព្រះត្រៃបិដក ភាគ ៨៣

ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [២៨៣] ពួក​ធម៌​ដែល​បរា​មា​សៈ​មិន​ស្ទាបអង្អែល ពួក​ធម៌​ដែល​ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល ប្រកប​ដែរ​ឬទេ។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៦។
 [២៨៤] ពួក​ធម៌​ប្រកបដោយ​បរា​មា​សៈ ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [២៨៥] ពួក​ធម៌​ប្រកបដោយ​អារម្មណ៍ ប្រកប​ដែរ​ឬទេ។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637651695270417920
ទៅកាន់ទំព័រ៖