ព្រះត្រៃបិដក ភាគ ៨៣
[២៨៦] ពួកធម៌មិនមានអារម្មណ៍ ពួកធម៌ប្រាសចាកចិត្ត ពួកធម៌ច្រឡំដោយចិត្ត ពួកធម៌ជាឧបាទា ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៨៧] ពួកធម៌គឺចិត្ត ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៨៨] ពួកធម៌គឺចេតសិក ពួកធម៌ប្រកបដោយចិត្ត ពួកធម៌ច្រឡំដោយចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត ពួកធម៌ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០
ID: 637651695562136693
ទៅកាន់ទំព័រ៖