ព្រះត្រៃបិដក ភាគ ៨៣
ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៨៩] ពួកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។
[២៩០] ពួកធម៌ជាឧបាទាន ពួកធម៌ជាកិលេស ពួកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[២៩១] ពួកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ប្រាសចាកកិលេស ពួកធម៌មិនគួរដល់នូវសេចក្តីសៅហ្មង ប្រកបដែរឬទេ។
ID: 637651695879324150
ទៅកាន់ទំព័រ៖