ព្រះត្រៃបិដក ភាគ ៨៣

មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៦។
 [២៩២] ពួក​ធម៌​ដែល​សៅហ្មង​ហើយ ពួក​ធម៌​ប្រកបដោយ​កិលេស ប្រកប​ដែរ​ឬទេ។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [២៩៣] ពួក​ធម៌​សៅហ្មង​ហើយ តែ​មិនមែន​ជា​កិលេស ពួក​ធម៌​ប្រកបដោយ​កិលេស តែ​មិនមែន​ជា​កិលេស ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ពួក​ធម៌​ខ្លះ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [២៩៤] ពួក​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637651696193230414
ទៅកាន់ទំព័រ៖