ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌មិនប្រកបដោយការរើខ្លួន ប្រកបដែរឬទេ។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
[៣០១] ពួកធម៌ជារូបាវចរ ពួកធម៌ជាអរូបាវចរ ពួកធម៌ជានិយ្យានិកៈ ពួកធម៌មានសភាពទៀង ពួកធម៌ប្រកបដោយសត្រូវ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ចប់ សម្បយោគវិប្បយោគបទនិទ្ទេស។
សម្បយុត្តេន វិប្បយុត្តបទនិទ្ទេស
[៣០២] ពួកធម៌ណា ប្រកបដោយវេទនាខន្ធ ពួកធម៌ណា ប្រកបដោយសញ្ញាខន្ធ ពួកធម៌ណា ប្រកបដោយសង្ខារក្ខន្ធ ពួកធម៌ណា ប្រកបដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា ប្រកបដោយមនាយតនៈ
ID: 637651697150574128
ទៅកាន់ទំព័រ៖