ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ទាំងនោះ ប្រាសចាក​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ធម៌​ទាំងនោះ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣០៣] ពួក​ធម៌​ណា ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ។បេ។ ពួក​ធម៌​ណា ប្រកបដោយ​មនោ​ធាតុ ពួក​ធម៌​ណា ប្រកបដោយ​មនោវិញ្ញាណ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ទាំងនោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ១។
 [៣០៤] ពួក​ធម៌​ណា ប្រកប​ដោ​យម​និ​ន្រ្ទិយ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ទាំងនោះ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637651697403230716
ទៅកាន់ទំព័រ៖