ព្រះត្រៃបិដក ភាគ ៨៣
[៣០៥] ពួកធម៌ណា ប្រកបដោយឧបេក្ខិន្រ្ទិយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។
[៣០៦] ពួកធម៌ណា ប្រកបដោយវិញ្ញាណ ព្រោះសង្ខារជាបច្ច័យ ពួកធម៌ណា ប្រកបដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណាប្រកបដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា ប្រកបដោយផស្សៈ ពួកធម៌ណា ប្រកបដោយវេទនា ពួកធម៌ណា ប្រកបដោយសញ្ញា ពួកធម៌ណា ប្រកបដោយចេតនា ពួកធម៌ណា ប្រកបដោយចិត្ត ពួកធម៌ណា ប្រកបដោយមនសិការ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣០៧] ពួកធម៌ណា ប្រកបដោយអធិមោក្ខ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌ទាំងនោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។
ID: 637651697697449192
ទៅកាន់ទំព័រ៖