ព្រះត្រៃបិដក ភាគ ៨៣

 [៣០៨] ពួក​ធម៌​ណា ប្រកបដោយ​ពួក​ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ទាំងនោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៥។
 [៣០៩] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​វិ​តក្តៈ ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ទាំងនោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ១។
 [៣១០] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​គឺ​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​គឺ​ចេតសិក ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637651697950262182
ទៅកាន់ទំព័រ៖