ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ទាំងនោះ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣១១] ពួក​ធម៌​ណា ប្រកបដោយ​ធម៌ ដែល​ប្រកបដោយ​វិតក្កៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌ ដែល​ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ទាំងនោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ១។
 [៣១២] ពួក​ធម៌​ណា ប្រកបដោយ​ធម៌ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​ទាំងនោះ ប្រាសចាក​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​ទាំងនោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៥។
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637651698205417815
ទៅកាន់ទំព័រ៖