ព្រះត្រៃបិដក ភាគ ៨៣

ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ឥន្រ្ទិយ ២ បដិច្ចសមុប្បាទ ៣ ធម៌​ទាំងឡាយ មាន​ផស្សៈ​ជាគម្រប់ ៥ អធិមោក្ខ មនសិការ ពួក​ធម៌ ៣ ក្នុង​តិកៈ​ទាំងឡាយ ពួក​ធម៌ ៧ និង​ធម៌ ២ ក្នុង​ចន្លោះ ប្រកបដោយ​ចិត្ត ប្រកបដោយ​វិ​តក្តៈ វិចារៈ និង​ឧបេក្ខា។

ចប់ សម្បយុត្តេ​ន វិប្បយុត្ត​បទ​និទ្ទេស។


វិ​ប្ប​យុត្តេ​ន សម្បយុត្ត​បទ​និទ្ទេស


 [៣១៣] ពួក​ធម៌​ណា ប្រាសចាក​រូបក្ខន្ធ ពួក​ធម៌​ទាំងនោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។
 [៣១៤] ពួក​ធម៌​ណា ប្រាសចាក​វេទនាខន្ធ ពួក​ធម៌​ណា ប្រាសចាក​សញ្ញាខន្ធ ពួក​ធម៌​ណា ប្រាសចាក​សង្ខារក្ខន្ធ ពួក​ធម៌​ណា ប្រាសចាក​វិញ្ញាណក្ខន្ធ។បេ។ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ប្រកបដោយ​សត្រូវ ពួក​ធម៌​ណា ប្រាសចាក​ធម៌​មិន​ប្រកបដោយ​សត្រូវ
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637651698590886645
ទៅកាន់ទំព័រ៖