ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ទាំងនោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។

ចប់ វិ​ប្ប​យុត្តេ​ន សម្បយុត្ត​បទ​និទ្ទេស។


សម្បយុត្តេ​ន សម្បយុត្ត​បទ​និទ្ទេស


 [៣១៥] ពួក​ធម៌​ណា ប្រកបដោយ​វេទនាខន្ធ ពួក​ធម៌​ណា ប្រកបដោយ​សញ្ញាខន្ធ ពួក​ធម៌​ណា ប្រកបដោយ​សង្ខារក្ខន្ធ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣១៦] ពួក​ធម៌​ណា ប្រកបដោយ​វិញ្ញាណក្ខន្ធ ពួក​ធម៌​ណា ប្រកបដោយ​មនាយតនៈ ពួក​ធម៌​ណា ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ។បេ។ ពួក​ធម៌​ណា ប្រកបដោយ​មនោ​ធាតុ ពួក​ធម៌​ណា ប្រកបដោយ​មនោវិញ្ញាណ​ធាតុ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 637651698939636745
ទៅកាន់ទំព័រ៖