ព្រះត្រៃបិដក ភាគ ៨៣

 [៣១៧] ពួក​ធម៌​ណា ប្រកបដោយ​សមុទយសច្ច ពួក​ធម៌​ណា ប្រកបដោយ​មគ្គសច្ច ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏​មាន ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣១៨] ពួក​ធម៌​ណា ប្រកប​ដោ​យម​និ​ន្ទ្រិយ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣១៩] ពួក​ធម៌​ណា ប្រកបដោយ​សុខិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​ទុក្ខិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​សោមនស្សិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​ទោមនស្សិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637651699202605376
ទៅកាន់ទំព័រ៖