ព្រះត្រៃបិដក ភាគ ៨៣

 [៣២០] ពួក​ធម៌​ណា ប្រកបដោយ​ឧបេក្ខិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៦ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣២១] ពួក​ធម៌​ណា ប្រកបដោយ​សទ្ធិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​វីរិយិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​សតិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​សមាធិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​បញ្ញិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ ពួក​ធម៌​ណា ប្រកប​ដោយ​អញ្ញិ​ន្រ្ទិយ ពួក​ធម៌​ណា ប្រកប​ដោយ​អញ្ញាតា​វិ​ន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​អវិជ្ជា ពួក​ធម៌​ណា ប្រកបដោយ​សង្ខារ ព្រោះ​អវិជ្ជា​ជា​បច្ច័យ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏​មាន ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣២២] ពួក​ធម៌​ណា ប្រកបដោយ​វិញ្ញាណ​ព្រោះ​សង្ខារ​ជា​បច្ច័យ
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637651699500261588
ទៅកាន់ទំព័រ៖