ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣២៣] ពួកធម៌ណា ប្រកបដោយផស្សៈ ព្រោះសឡាយតនៈជាបច្ច័យ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣២៤] ពួកធម៌ណា ប្រកបដោយវេទនា ព្រោះផស្សៈជាបច្ច័យ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣២៥] ពួកធម៌ណា ប្រកបដោយតណ្ហា ព្រោះវេទនាជាបច្ច័យ ពួកធម៌ណា ប្រកបដោយឧបាទាន ព្រោះតណ្ហាជាបច្ច័យ ពួកធម៌ណា ប្រកបដោយកម្មភព ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ
ID: 637651699797761560
ទៅកាន់ទំព័រ៖