ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣២៦] ពួកធម៌ណា ប្រកបដោយសោក ពួកធម៌ណា ប្រកបដោយទុក្ខ ពួកធម៌ណា ប្រកបដោយទោមនស្ស ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣២៧] ពួកធម៌ណា ប្រកបដោយឧបាយាសៈ ពួកធម៌ណា ប្រកបដោយសតិប្បដ្ឋាន ពួកធម៌ណា ប្រកបដោយសម្មប្បធាន ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ID: 637651700052605317
ទៅកាន់ទំព័រ៖