ព្រះត្រៃបិដក ភាគ ៨៣

 [៣៣១] ពួក​ធម៌​ណា ប្រកបដោយ​ផស្សៈ ពួក​ធម៌​ណា ប្រកបដោយ​ចេតនា ពួក​ធម៌​ណា ប្រកបដោយ​មនសិការ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៣២] ពួក​ធម៌​ណា ប្រកបដោយ​វេទនា ពួក​ធម៌​ណា ប្រកបដោយ​សញ្ញា ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៣៣] ពួក​ធម៌​ណា ប្រកបដោយ​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៣៤] ពួក​ធម៌​ណា ប្រកបដោយ​អធិមោក្ខ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637651700593230518
ទៅកាន់ទំព័រ៖