ព្រះត្រៃបិដក ភាគ ៨៣
ខន្ធ ៣ អាយតនៈ ១ ធាតុ ២ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៣៥] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៣៦] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ទាំងប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។
ID: 637651700848855400
ទៅកាន់ទំព័រ៖