ព្រះត្រៃបិដក ភាគ ៨៣
[៣៣៧] ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៣៨] ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រកបដោយធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៣៩] ពួកធម៌ណា ប្រកបដោយធម៌ដែលប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រកបដោយធម៌មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។
ID: 637651701192449070
ទៅកាន់ទំព័រ៖