ព្រះត្រៃបិដក ភាគ ៨៣

 [៣៤០] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជា​អាសវៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏​មាន ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៤១] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ។
 [៣៤២] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជា​សញ្ញោជនៈ ជា​គន្ថៈ ជា​ឱឃៈ ជា​យោ​គៈ ជា​នី​វរ​ណៈ ជា​បរា​មា​សៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ជា​បរា​មា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637651701453542936
ទៅកាន់ទំព័រ៖