ព្រះត្រៃបិដក ភាគ ៨៣

ធាតុ ១ ក៏​មាន ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៤៣] ពួក​ធម៌​ណា ប្រកបដោយ​ធម៌ ដែល​ប្រកបដោយ​បរា​មា​សៈ ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ១ អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ។
 [៣៤៤] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​គឺ​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៤៥] ពួក​ធម៌​ណា ប្រកបដោយ​ធម៌​គឺ​ចេតសិក ពួក​ធម៌​ណា ប្រកបដោយ​ធម៌ ដែល​ប្រកបដោយ​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ​ដោយចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ពួក​ធម៌​ណា ប្រកបដោយ​ធម៌​ទាំងនោះ
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637651701757292869
ទៅកាន់ទំព័រ៖