ព្រះត្រៃបិដក ភាគ ៨៣

 [៣២] ចក្ខុ​ធាតុ និង​ចក្ខុវិញ្ញាណ​ធាតុ សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។
 [៣៣] ចក្ខុ​ធាតុ និង​សោតវិញ្ញាណ​ធាតុ ១ ចក្ខុ​ធាតុ និង​ឃានវិញ្ញាណ​ធាតុ ១ ចក្ខុ​ធាតុ និង​ជិវ្ហា​វិញ្ញាណ​ធាតុ ១ ចក្ខុ​ធាតុ និង​កាយវិញ្ញាណ​ធាតុ ១ ចក្ខុ​ធាតុ និង​មនោ​ធាតុ ១ ចក្ខុ​ធាតុ និង​មនោវិញ្ញាណ​ធាតុ ១ សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦។
 [៣៤] ចក្ខុ​ធាតុ និង​ធម្មធាតុ វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637649847674684719
ទៅកាន់ទំព័រ៖