ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧។
[៣៤៦] ពួកធម៌ណា ប្រកបដោយធម៌ជាឧបាទាន ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌គួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងជាធម៌សៅហ្មងហើយ ពួកធម៌ណា ប្រកបដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ១ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៤៧] ពួកធម៌ណា ប្រកបដោយធម៌ដែលសៅហ្មងហើយ តែមិនមែនកិលេស ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិតក្កៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយវិចារៈ ពួកធម៌ណា ប្រកបដោយធម៌ដែលប្រកបដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយបីតិ ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ
ID: 637651702029481130
ទៅកាន់ទំព័រ៖