ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌នោះ ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ។
[៣៤៨] ពួកធម៌ណា ប្រកបដោយធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រកបដោយធម៌ ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រកបដោយធម៌ទាំងនោះ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ១ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ចប់ សម្បយុត្តេន សម្បយុត្តបទនិទ្ទេស។
វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស
[៣៤៩] ពួកធម៌ណា ប្រាសចាករូបក្ខន្ធ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ID: 637651702315886661
ទៅកាន់ទំព័រ៖