ព្រះត្រៃបិដក ភាគ ៨៣

 [៣៥០] ពួក​ធម៌​ណា ប្រាសចាក​វេទនាខន្ធ ពួក​ធម៌​ណា ប្រាសចាក​សញ្ញាខន្ធ ពួក​ធម៌​ណា ប្រាសចាក​សង្ខារក្ខន្ធ ពួក​ធម៌​ណា ប្រាសចាក​វិញ្ញាណក្ខន្ធ ពួក​ធម៌​ណា ប្រាសចាក​មនាយតនៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៥១] ពួក​ធម៌​ណា ប្រាស​ចា​កចក្ខា​យតនៈ។បេ។ ពួក​ធម៌​ណា ប្រាស​ចា​កផោដ្ឋព្វា​យតនៈ ពួក​ធម៌​ណា ប្រាសចាក​ចក្ខុ​ធាតុ។បេ។ ពួក​ធម៌​ណា ប្រាសចាក​ផោដ្ឋព្វ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៥២] ពួក​ធម៌​ណា ប្រាសចាក​ចក្ខុវិញ្ញាណ​ធាតុ។បេ។ ពួក​ធម៌​ណា ប្រាសចាក​មនោ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​មនោវិញ្ញាណ​ធាតុ ពួក​ធម៌​ណា ប្រាសចាក​សមុទយសច្ច ពួក​ធម៌​ណា
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637651702576042893
ទៅកាន់ទំព័រ៖