ព្រះត្រៃបិដក ភាគ ៨៣

ជា​បច្ច័យ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៥៨] ពួក​ធម៌​ណា ប្រាសចាក​វិញ្ញាណ ព្រោះ​សង្ខារ​ជា​បច្ច័យ ពួក​ធម៌​ណា ប្រាសចាក​ផស្សៈ ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ ពួក​ធម៌​ណា ប្រាសចាក​វេទនា ព្រោះ​ផស្សៈ​ជា​បច្ច័យ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៥៩] ពួក​ធម៌​ណា ប្រាសចាក​តណ្ហា ព្រោះ​វេទនា​ជា​បច្ច័យ ពួក​ធម៌​ណា ប្រាសចាក​ឧបាទាន ព្រោះ​តណ្ហា​ជា​បច្ច័យ ពួក​ធម៌​ណា ប្រាសចាក​កម្ម​ភព ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637651703310261604
ទៅកាន់ទំព័រ៖