ព្រះត្រៃបិដក ភាគ ៨៣

 [៣៦០] ពួក​ធម៌​ណា ប្រាសចាក​រូបភព ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៣។
 [៣៦១] ពួក​ធម៌​ណា ប្រាសចាក​អសញ្ញា​ភព ពួក​ធម៌​ណា ប្រាសចាក​ឯក​វោការ​ភព ពួក​ធម៌​ណា ប្រាសចាក​សេចក្តី​ខ្សឹកខ្សួល ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៦២] ពួក​ធម៌​ណា ប្រាសចាក​អរូបភព ពួក​ធម៌​ណា ប្រាស​ចា​កនេវ​សញ្ញា​នា​សញ្ញា​ភព ពួក​ធម៌​ណា ប្រាសចាក​ចតុ​វោការ​ភព ពួក​ធម៌​ណា ប្រាសចាក​សេចក្តី​សោក ពួក​ធម៌​ណា ប្រាសចាក​សេចក្តី​ទុក្ខ ពួក​ធម៌​ណា ប្រាសចាក​ទោមនស្ស ពួក​ធម៌​ណា ប្រាសចាក​ឧបា​យា​សៈ ពួក​ធម៌​ណា ប្រាសចាក​សតិ​ប្ប​ដ្ឋាន ពួក​ធម៌​ណា ប្រាស​ចា​កសម្ម​ប្ប​ធាន ពួក​ធម៌​ណា ប្រាសចាក​ឥទ្ធិបាទ ពួក​ធម៌​ណា ប្រាសចាក​ឈាន ពួក​ធម៌​ណា ប្រាសចាក​អប្ប​មញ្ញា ពួក​ធម៌​ណា ប្រាសចាក​ឥន្រ្ទិយ ៥
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637651703568855368
ទៅកាន់ទំព័រ៖