ព្រះត្រៃបិដក ភាគ ៨៣
[៣៦៨] ពួកធម៌ណា ប្រាសចាកធម៌ជាវិបាក ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៦៩] ពួកធម៌ណា ប្រាសចាកធម៌មានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៧០] ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៥។
ID: 637651704394324183
ទៅកាន់ទំព័រ៖