ព្រះត្រៃបិដក ភាគ ៨៣
[៣៧៤] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានវិតក្កៈ ទាំងមិនមានវិចារៈ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ១។
[៣៧៥] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយសុខ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៧៦] ពួកធម៌ណា ប្រាសចាកធម៌ដែលច្រឡំដោយឧបេក្ខា ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១១ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៧៧] ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយទស្សនៈ ពួកធម៌ណា ប្រាសចាកធម៌ដែលគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ដែលមានហេតុគួរលះដោយទស្សនៈ
ID: 637651705052605333
ទៅកាន់ទំព័រ៖