ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា ប្រាសចាកធម៌ដែលមានហេតុគួរលះដោយភាវនា ពួកធម៌ណា ប្រាសចាកធម៌ជាគ្រឿងដល់នូវការសន្សំ ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវការមិនសន្សំ ពួកធម៌ណា ប្រាសចាកធម៌ជារបស់សេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ជារបស់អសេក្ខបុគ្គល ពួកធម៌ណា ប្រាសចាកធម៌ដែលដល់នូវសភាពធំ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៧៨] ពួកធម៌ណា ប្រាសចាកធម៌ប្រមាណមិនបាន ពួកធម៌ណា ប្រាសចាកធម៌ដ៏ឧត្តម ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
[៣៧៩] ពួកធម៌ណា ប្រាសចាកធម៌ដែលមានអារម្មណ៍តូចឆ្មារ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១
ID: 637651705319324116
ទៅកាន់ទំព័រ៖