ព្រះត្រៃបិដក ភាគ ៨៣

អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៨០] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​អារម្មណ៍​ប្រមាណ​មិនបាន ពួក​ធម៌​ណា ប្រាសចាក​ធម៌​ថោកទាប ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​មគ្គ​ជាហេតុ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​មគ្គ​ជា​អធិបតី ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៨១] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិនទាន់​កើតឡើង ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៥។
 [៣៨២] ពួក​ធម៌​ណា ប្រាសចាក​ធម៌​មាន​អារម្មណ៍​ជា​អតីត
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637651705636687263
ទៅកាន់ទំព័រ៖