ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា ប្រាសចាក​ធម៌​មាន​អារម្មណ៍​ជា​អនាគត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៨៣] ពួក​ធម៌​ណា ប្រាសចាក​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​អារម្មណ៍​ខាងក្នុង ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​អារម្មណ៍​ខាងក្រៅ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៨៤] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637651705864031051
ទៅកាន់ទំព័រ៖