ព្រះត្រៃបិដក ភាគ ៨៣
[៣៨៥] ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុ ពួកធម៌ណា ប្រាសចាកធម៌ជាហេតុ ទាំងប្រកបដោយហេតុ ពួកធម៌ណា ប្រាសចាកធម៌ប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៨៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានបច្ច័យ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនមានបច្ច័យតាក់តែង ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយការឃើញ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយការប៉ះពាល់ ពួកធម៌ណា ប្រាសចាកធម៌ដែលមានរូប ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ID: 637651706114499698
ទៅកាន់ទំព័រ៖