ព្រះត្រៃបិដក ភាគ ៨៣
[៣៩០] ពួកធម៌ណា ប្រាសចាកធម៌ជាសំយោជនៈ ពួកធម៌ណា ប្រាសចាកធម៌ជាគន្ថៈ ពួកធម៌ណា ប្រាសចាកធម៌ជាឱឃៈ ពួកធម៌ណា ប្រាសចាកធម៌ជាយោគៈ ពួកធម៌ណា ប្រាសចាកធម៌ជានីវរណៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយបរាមាសៈ ពួកធម៌ណា ប្រាសចាកធម៌ជាបរាមាសៈ ទាំងបរាមាសៈស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៩១] ពួកធម៌ណា ប្រាសចាកធម៌ដែលបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកបរាមាសៈ ទាំងបរាមាសៈមិនស្ទាបអង្អែលហើយ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
[៣៩២] ពួកធម៌ណា ប្រាសចាកធម៌ដែលប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ពួកធម៌ណា ប្រាសចាកធម៌គឺចិត្ត ពួកធម៌ណា ប្រាសចាកធម៌គឺចេតសិក ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយចិត្ត
ID: 637651706654499790
ទៅកាន់ទំព័រ៖