ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ​ដោយចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង​អំពី​ចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៩៣] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​មាន​អារម្មណ៍ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រាសចាក​ចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ច្រឡំ​ដោយចិត្ត ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ជា​ឧបា​ទា ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៩៤] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​កម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម មិន​កាន់​យក​ហើយ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ៥។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637651706995906072
ទៅកាន់ទំព័រ៖