ព្រះត្រៃបិដក ភាគ ៨៣
[៣៩៥] ពួកធម៌ណា ប្រាសចាកធម៌ដែលកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ណា ប្រាសចាកធម៌ដែលសៅហ្មងហើយ តែមិនមែនជាកិលេស ពួកធម៌ណា ប្រាសចាកធម៌ជាកិលេស ទាំងប្រកបដោយកិលេស ពួកធម៌ណា ប្រាសចាកធម៌ដែលប្រកបដោយកិលេស តែមិនមែនកិលេស ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៣៩៦] ពួកធម៌ណា ប្រាសចាកធម៌ដែលមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ដែលប្រាសចាកកិលេស ទាំងមិនគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
ID: 637651707260281024
ទៅកាន់ទំព័រ៖