ព្រះត្រៃបិដក ភាគ ៨៣

 [៣៩៧] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​ណា ប្រាសចាក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​មានហេតុ​គួរ​លះ​ដោយ​ភាវនា ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៩៨] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រកបដោយ​វិតក្កៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​ប្រកបដោយ​វិចារៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៥ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៣៩៩] ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​មាន​វិតក្កៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ដែល​មិន​មាន​វិចារៈ ពួក​ធម៌​ណា ប្រាសចាក​ធម៌​ទាំងនោះ ពួក​ធម៌​នោះ មិនមែន​ប្រាសចាក​ខន្ធ​ណាមួយ មិនមែន​ប្រាសចាក​អាយតនៈ​ណាមួយ​ឡើយ តែ​ប្រាសចាក​ធាតុ ១។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637651707552312257
ទៅកាន់ទំព័រ៖