ព្រះត្រៃបិដក ភាគ ៨៣
[៤០៣] ពួកធម៌ណា ប្រាសចាកធម៌មិនមែនជាកាមាវចរ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនរាប់បញ្ចូលក្នុងវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌ដែលមិនអាចរើខ្លួន ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ មិនមែនប្រាសចាកខន្ធណាមួយ មិនមែនប្រាសចាកអាយតនៈណាមួយឡើយ តែប្រាសចាកធាតុ ៦។
[៤០៤] ពួកធម៌ណា ប្រាសចាកធម៌ជារូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាអរូបាវចរ ពួកធម៌ណា ប្រាសចាកធម៌ជាគ្រឿងចេញចាកវដ្ដៈ ពួកធម៌ណា ប្រាសចាកធម៌មានសភាពទៀង ពួកធម៌ណា ប្រាសចាកធម៌ជាសត្រូវ ពួកធម៌ណា ប្រាសចាកធម៌ទាំងនោះ ពួកធម៌នោះ ប្រាសចាកខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ចប់ វិប្បយុត្តេន វិប្បយុត្តបទនិទ្ទេស។
ID: 637651708057781004
ទៅកាន់ទំព័រ៖