ព្រះត្រៃបិដក ភាគ ៨៣
សង្គហិតេ្តន សម្បយុត្តវិប្បយុត្តបទនិទ្ទេស
[៤០៥] ពួកធម៌ណា សង្រ្គោះដោយសមុទសច្ច ពួកធម៌ណា សង្រ្គោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។ ប្រាសចាកធម៌ប៉ុនា្មន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
[៤០៦] ពួកធម៌ណា សង្រ្គោះដោយឥត្ថិន្រ្ទិយ ពួកធម៌ណា សង្រ្គោះដោយបុរិសិន្រ្ទិយ ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ មិនមានទេ។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន
ID: 637651708344812207
ទៅកាន់ទំព័រ៖