ព្រះត្រៃបិដក ភាគ ៨៣

ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤១០] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សេចក្តី​ខ្សឹកខ្សួល ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ​ប៉ុន្មាន អាយតនៈ​ប៉ុន្មាន ធាតុ​ប៉ុន្មាន។ មិន​មាន​ទេ។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤១១] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សេចក្តី​សោក​ស្តាយ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សេចក្តី​ទុក្ខ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ទោមនស្ស ដោយ​ខន្ធ​សង្គហៈ សង្រ្គោះ​ដោយ​អាយតន​សង្គហៈ សង្រ្គោះ​ដោយ​ធាតុ​សង្គហៈ ពួក​ធម៌​នោះ ប្រកបដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏​មាន ប្រកបដោយ​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ ក៏​មាន។ ប្រាសចាក​ធម៌​ប៉ុន្មាន។ ប្រាសចាក​ខន្ធ ១
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637651709105750159
ទៅកាន់ទំព័រ៖