ព្រះត្រៃបិដក ភាគ ៨៣

អាយតនៈ ១០ ធាតុ ១០ ក៏​មាន ប្រាសចាក​អាយតនៈ ១ ធាតុ ១ និង​ធម៌​ពួក​ខ្លះ​ក៏​មាន។
 [៤១២] ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឧបា​យា​សៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​សតិ​ប្ប​ដ្ឋាន ពួក​ធម៌​ណា សង្រ្គោះ​ដោ​យស​ម្ម​ប្ប​ធាន ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អប្ប​មញ្ញា ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ឥន្រ្ទិយ ៥ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពលៈ ៥ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពោជ្ឈង្គ ៧ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​មគ្គ​មាន​អង្គ ៨ ដ៏​ប្រសើរ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ផស្សៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយចេតនា ពួក​ធម៌​ណា សង្រ្គោះ​ដោយ​អធិមោក្ខ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​មនសិការ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជាហេតុ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​អាសវៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​សញ្ញោជនៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ពួក​ធម៌​ជា​គន្ថៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​ឱឃៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​យោ​គៈ ពួក​ធម៌​ណា សង្រ្គោះ​ដោយ​ធម៌​ជា​នី​វរ​ណៈ
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637651709386375503
ទៅកាន់ទំព័រ៖