ព្រះត្រៃបិដក ភាគ ៨៣
ពួកធម៌ណា សង្រ្គោះដោយធម៌ជាបរាមាសៈ ពួកធម៌ណា សង្រ្គោះដោយធម៌ជាឧបាទាន ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងគួរដល់នូវសេចក្តីសៅហ្មង ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងសៅហ្មងហើយ ពួកធម៌ណា សង្រ្គោះដោយធម៌ជាកិលេស ទាំងប្រកបដោយកិលេស ដោយខន្ធសង្គហៈ សង្រ្គោះដោយអាយតនសង្គហៈ សង្រ្គោះដោយធាតុសង្គហៈ ពួកធម៌នោះ ប្រកបដោយខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន។ ពួកធម៌នោះ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយ ខន្ធ ១ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ ក៏មាន។ ប្រាសចាកធម៌ប៉ុន្មាន។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន។
ចប់ សង្គហិតេន សម្បយុត្តវិប្បយុត្តបទនិទ្ទេស។
ID: 637651709636999934
ទៅកាន់ទំព័រ៖