ព្រះត្រៃបិដក ភាគ ៨៣

 [៤២] ទុក្ខសច្ច សមុទយសច្ច និង​មគ្គសច្ច សង្គ្រោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្គ្រោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្គ្រោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្គ្រោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [៤៣] ទុក្ខសច្ច សមុទយសច្ច និង​និរោធ​សច្ច វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្គ្រោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
 [៤៤] ទុក្ខសច្ច សមុទយសច្ច មគ្គសច្ច និង​និរោធ​សច្ច វៀរលែង​ព្រះនិព្វាន​ជា​អសង្ខ​តៈ ក្រៅអំពី​ខន្ធ​ចេញ សង្គ្រោះ​ដោយ​ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨។ មិន​សង្គ្រោះ​ដោយ​ធម៌​ប៉ុន្មាន។ មិនមែន​មិន​សង្រ្គោះ​ដោយ​ខន្ធ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​អាយតនៈ​ណាមួយ មិនមែន​មិន​សង្រ្គោះ​ដោយ​ធាតុ​ណាមួយ​ឡើយ។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637649848535617562
ទៅកាន់ទំព័រ៖