ព្រះត្រៃបិដក ភាគ ៨៣

 [៤១៥] ពួក​ធម៌​ណា ប្រកបដោយ​សមុទយសច្ច ពួក​ធម៌​ណា ប្រកបដោយ​មគ្គសច្ច ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៤១៦] ពួក​ធម៌​ណា ប្រកប​ដោ​យម​និ​ន្រ្ទិយ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
 [៤១៧] ពួក​ធម៌​ណា ប្រកបដោយ​សុខិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​ទុក្ខិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​សោមនស្សិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​ទោមនស្សិន្រ្ទិយ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១០ ធាតុ ១៦។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637651710230437302
ទៅកាន់ទំព័រ៖