ព្រះត្រៃបិដក ភាគ ៨៣

 [៤១៨] ពួក​ធម៌​ណា ប្រកបដោយ​ឧបេក្ខិន្រ្ទិយ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ២ ធាតុ ៧។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១០ ធាតុ ១១។
 [៤១៩] ពួក​ធម៌​ណា ប្រកបដោយ​សទ្ធិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​វីរិយិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​សតិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​សមាធិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​បញ្ញិន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​អនញ្ញ​តញ្ញស្សា​មី​តិ​ន្រ្ទិយ ពួក​ធម៌​ណា ប្រកប​ដោយ​អញ្ញិ​ន្រ្ទិយ ពួក​ធម៌​ណា ប្រកប​ដោយ​អញ្ញាតា​វិ​ន្រ្ទិយ ពួក​ធម៌​ណា ប្រកបដោយ​អវិជ្ជា ពួក​ធម៌​ណា ប្រកបដោយ​សង្ខារ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ២។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១៦។
 [៤២០] ពួក​ធម៌​ណា ប្រកបដោយ​វិញ្ញាណ​ព្រោះ​សង្ខារ​ជា​បច្ច័យ
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637651710506062302
ទៅកាន់ទំព័រ៖