ព្រះត្រៃបិដក ភាគ ៨៣

ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ១ ធាតុ ១។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧។
 [៤២១] ពួក​ធម៌​ណា ប្រកបដោយ​ផស្សៈ​ព្រោះ​សឡាយ​តនៈ​ជា​បច្ច័យ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ១ អាយតនៈ ១០ ធាតុ ១០។
 [៤២២] ពួក​ធម៌​ណា ប្រកបដោយ​វេទនា​ព្រោះ​ផស្សៈ​ជា​បច្ច័យ ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៣ អាយតនៈ ២ ធាតុ ៨។ មិន​សង្រ្គោះ​ដោយ​ធម៌​ប៉ុន្មាន។ មិន​សង្រ្គោះ​ដោយ​ខន្ធ ២ អាយតនៈ ១០ ធាតុ ១០។
 [៤២៣] ពួក​ធម៌​ណា ប្រកបដោយ​តណ្ហា ព្រោះ​វេទនា​ជា​បច្ច័យ ពួក​ធម៌​ណា ប្រកបដោយ​ឧបាទាន ព្រោះ​តណ្ហា​ជា​បច្ច័យ ពួក​ធម៌​ណា ប្រកបដោយ​កម្ម​ភព ពួក​ធម៌​នោះ សង្រ្គោះ​ដោយ​ខន្ធ ៤
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637651710832312282
ទៅកាន់ទំព័រ៖